ឯកឧត្តម នេត្រ ភក្ត្រា៖ ឈប់ប្រើប្រាស់បញ្ហា Online Scams ជាលេស ដើម្បីបិទបាំងសកម្មភាពឈ្លានពានទឹកដីកម្ពុជា ខណៈថៃមិនអាចលាងខ្លួន ដោយចោទអ្នកដទៃបានទេ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឆ្លើយតបទៅនឹងការបដិសេធរបស់ភាគីថៃ ដែលអះអាងថា ខ្លួនមិនបានប្រើប្រាស់បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាលេសសម្រាប់សកម្មភាពយោធា ឬការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ដោយបញ្ជាក់ថា ការបដិសេធមិនអាចលុបបំបាត់អង្គហេតុដែលបានកើតឡើងនៅលើដីបានឡើយ។ ឯកឧត្តមបានបញ្ជាក់ថា ការពិតមិនត្រូវវាស់តាមពាក្យបដិសេធនោះទេ ប៉ុន្តែត្រូវវាស់តាមអ្វីដែលបាននិយាយ អ្វីដែលបានធ្វើ អត្ថបទពេញ

សន្និសីទ ISC លើកទី២ បិទបញ្ចប់ដោយជោគជ័យជាមួយ «សេចក្តីប្រកាសក្រុងភ្នំពេញ» ជំរុញឱ្យបម្លែងការប្តេជ្ញាចិត្តនយោបាយទៅជា «សកម្មភាពជាក់ស្តែង» ខណៈឥណ្ឌូនេស៊ីទទួលធ្វើម្ចាស់ផ្ទះលើកទី៣

សន្និសីទប្រធានសភាអន្តរជាតិលើកទី២ បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៨ ខែសីហានេះ បន្ទាប់ពីអង្គប្រជុំបានអនុម័តជាផ្លូវការនូវ «សេចក្តីប្រកាសក្រុងភ្នំពេញ» ដើម្បីកំណត់ទិសដៅ និងអាទិភាពរួមក្នុងការដោះស្រាយវិបត្តិសកលតាមរយៈកិច្ចសហប្រតិបត្តិការអន្តរសភា។ ពិធីបិទសន្និសីទបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន អត្ថបទពេញ

សម្ដេចតេជោ៖ សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លីឱ្យក្លាយទៅជាឧបករណ៍នយោបាយរបស់មហាអំណាចធំៗ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសរំលេចថា អ្វីដែលយើងធ្លាប់ជឿជាក់ថាជាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លី ឲ្យក្លាយជាឧបករណ៍នយោបាយដ៏សាមញ្ញមួយ ដែលត្រូវបានគេបង្វែរស្រេចតែចិត្ត ដើម្បីបម្រើដល់ផលប្រយោជន៍យុទ្ធសាស្រ្ត ដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗ។ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលរៀបចំឡើងនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ អត្ថបទពេញ

ព្រះមហាក្សត្រកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ និងប្រតិភូអន្តរជាតិ ក្នុងឱកាសបើកសន្និសីទ ISC-2

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារលិខិតអបអរសាទរ និងសម្តែងព្រះរាជហឫទ័យរីករាយជាអនេក ព្រមទាំងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះថ្នាក់ដឹកនាំ ប្រធានសភា គណៈប្រតិភូ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុង «សន្និសីទប្រធានសភានៃអន្តរសភាលើកទី២» ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា អត្ថបទពេញ

ប្រធានស្ថាបនិក ISC ៖ សភាមិនមែនជាអ្នកឈរនៅពីក្រៅទេ គឺត្រូវតែអនុវត្តបន្តរួមគ្នានៅក្នុងស្មារតីកុងសង់ស៊ីស

ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានស្ថាបនិកISC និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានថ្លែងថា សភាមិនមែនជាអ្នកឈរនៅពីក្រៅទេ អ្វីដែលយើងត្រូវធ្វើ គឺត្រូវតែអនុវត្តបន្តរួមគ្នានៅក្នុងស្មារតីកុងសង់ស៊ីស និងភាពស្រុះស្រួលគ្នា។ ការថ្លែងធ្វើឡើង ក្នុងឱកាសចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២៦ អត្ថបទពេញ

អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រុមសង្ស័យក្មេងទំនើងពាក់ព័ន្ធករណី លួច ឆក់ និងប្រើប្រាស់គ្រឿងញឿន ៣០នាក់ បញ្ជូនទៅសាលាដំបូងខេត្ត

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបោសសម្អាតបទល្មើសក្នុងមូលដ្ឋាន ជាលទ្ធផលឈានដល់ការឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងបង្កអសន្តិសុខសង្គមចំនួន ៣០នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ប្រតិបត្តិការបោសសម្អាតនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញ និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាទទួលគម្រោងជាង៧២ មានទុន២៧០០លានដុល្លារ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦កន្លងមកនេះ កម្ពុជាបានទទួលគម្រោងប្រមាណជា៧២គម្រោង ដែលមានទុនសរុបចំនួន ២៧០០លានដុល្លារ ។ ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្ត​លេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧Aនាខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អត្ថបទពេញ

AOT KH HOM ចុះសង្កេតការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនូវទីតាំងចំនួន ០៥ ដែលមានទូរកុងតឺន័រសរុបចំនួន ១០ ស្ថិតនៅចំណុចតំបន់ភូមិព្រៃចាន់

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន អត្ថបទពេញ

AOT KH HOM ចុះសង្កេតការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនូវទីតាំងចំនួន ០៥ ដែលមានទូរកុងតឺន័រសរុបចំនួន ៦២ ស្ថិតនៅចំណុចតំបន់ភូមិជោគជ័យ

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣២នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ អត្ថបទពេញ

នគរបាលវ័យក្មេងបន្តវេន ៣រូប ឡើងកាន់តំណែងជាមេបញ្ជាការវរសេនាតូចការពារព្រំដែន ចំណុះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

នគរបាលវ័យក្មេងចំនួន ៣រូប ត្រូវបានតែងតាំង និងប្រគល់ភារកិច្ចឱ្យកាន់តួនាទីជាមេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក ចំណុះស្នងការខេត្តបន្ទាយមានជ័យ ដើម្បីបន្តពង្រឹងការដឹកនាំ និងការពារសន្តិសុខតាមបណ្តោយព្រំដែន។ ក្នុងចំណោមនោះមាន ៖ –លោកវរសេនីយ៍ទោ សេង ប្រាថ្នា ត្រូវបានតែងតាំងជាមេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១។ -លោកវរសេនីយ៍ទោ អត្ថបទពេញ